សារធាតុផ្សំ

{{item.name}}

Colloidal Oatmeal

សម្រាប់គ្រប់ប្រភេទស្បែក
រួមទាំងស្បែកស្ងួត
និងស្បែកងាយប្រតិកម្ម

Colloidal Oatmeal

គុណសម្បត្តិខុសប្លែកពីគេក្នុងការផ្ដល់សំណើមដល់ស្បែករបស់ Colloidal Oatmeal ជួយបង្កើនសម្ថភាពនៃរនាំងការពារស្បែក និងការពារការបាត់បង់ជាតិទឹក។ ការពិតទៅ Colloidal Oatmeal ត្រូវបានគេប្រើប្រាស់ជាសមាសធាតុធ្វើអោយធូស្រាលជាច្រើនទស្សវត្សមកហើយ។ កំហាប់ជាតិម្សៅខ្ពស់ និង hydrocolloid β-D-glucan បង្កើតបានជារនាំងទប់ទឹក ដែលរក្សាសំណើមនៅក្នុងស្បែក។ ហើយវាក៏ដើរតួនាទីជាប្រព័ន្ធទ្រនាប់ និងវត្តមាននៃ phenols ផ្សេងៗជាច្រើនប្រភេទដែលផ្ដល់នូវសារធាតុការពារអុកស៊ីដកម្ម។

Trimethylglycine

សម្រាប់គ្រប់ប្រភេទស្បែក
រួមទាំងស្បែកស្ងួត
និងស្បែកងាយប្រតិកម្ម

Trimethylglycine

Trimethylglycine ជាភ្នាក់ងារផ្ដល់សំណើម និងធ្វើអោយស្បែកទន់រលោង។ វាជួយក្នុងការផ្ដល់តុល្យភាពទឹកនៅក្នុងស្បែក និងការពារស្បែកពីការបាត់បង់ជាតិទឹក ធ្វើអោយស្បែកទន់រលោង។ វាជួយបង្កើនប្រសិទ្ធភាពនៃរនាំងការពារស្បែក និងការពារពីអាកាសធាតុអាក្រក់។​